សៀវភៅការសិក្សាវិភាគគ្រឿងបង្គុំអំពីដែក

នៅក្នុងការសិក្សាគណនាគ្រឿងបង្គុំសំណង់អគារ ទោះបីជាគ្រឿងបង្គុំអំពីដកឬមួយអំពីរបតុងពង្រឹងដោយដែកក៏ដោយគឺគេតម្រូឲ្យកំណត់ និងជ្រើសរើសមុខកាត់សមរម្យរបស់អង្កត់គ្រឿងបង្ខំ ទាំងអស់ ដើម្បីទប់ទល់និង បន្ទុកទាំងអស់ដែលមានអំពីមកលើគ្រឿងបង្គុំ  ។ ក្នុងករណីជាច្រើន ស្ថាបត្យករមានតួនាទីក្នុងការរចនាម៉ូតអគារ ដោយរួមមានការរៀបចំចំនួនជាន់របស់អគារ និងការរៀបចំប្លង់តាមជាន់នីមួយៗ ហើយវិស្វករគ្រឿងបង្គុំត្រូវធ្វើ ការក្នុងដែនកំណត់នៃការរចនានេះ ។ ជាការដែលប្រសើរបំផុតគឺ វិស្វករ និងស្ថាបត្យករត្រូវសហការគ្នាក្នុងដំណើរ ការរចនា និងសិក្សាគណនាគ្រឿងបង្គុំ ដើម្បីបញ្ចប់គំរោងដោយទទួលបានជោគជ័យ ។

សៀវភៅការសិក្សាវិភាគគ្រឿងបង្គុំអំពីដែកនេះ ត្រូវបានរៀបចំចងក្រងឡើងដោយលោកសាស្រ្តាចារ្យ តេង ឆាយ នៃមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ។
នៅក្នុងសៀវភៅនេះគឺត្រូវបានបកប្រែជាភាសាខ្មែរចងក្រងឡើងរួមមាន ១០ ជំពូកធំៗ
១.សេចក្តីផ្តើម
២.គោលគំនិតក្នុងការសិក្សាគណនាគ្រឿងបង្គុំអំពីដែក
៣.ការគណនាគ្រឿងបង្គុំរងនូវកំលាំងទាញ
៤.ការគណនាគ្រឿងបង្គុំរងនូវកំលាំងសង្កត់
៥.ការគណនាគ្រឿងបង្គុំធ្នឹម
៦.ការគណនាគ្រឿងបង្គុំធ្នឹម​ សសរ
៧.ការគណនាតំណរសមញ្ញ
៨.ការគណនាតំណរចាកផ្ចឹត
៩.ការគណនាគ្រឿងបង្គុំសមាស
១០.ការគណនារតដែកបន្ទះ
នៅក្នុងជំពូកនៃមេរៀននីមួយៗបានសសេរពន្យល់អំពីមូលដ្ឋានគ្រឺះនៃការគណនាប្រភេទនៃរចនាសម្ព័ន ការសិក្សាវិភាគគ្រឿងបង្គុំអំពីដែកជាមួយនិងការលើកយកឧទាហរណ៍គំរូមកគណនាបង្ហាញទៅតាមលំដាប់រហូតទទួលបានលទ្ធផលនិងផ្ទៀងផ្ទាត់ ។

សៀវភៅនេះបងប្អូនទាំងអស់គ្នាអាចស្វែងរកបាននៅមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៃវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ដើម្បីគាំទ្រដល់ស្នាដៃរបស់លោកសាស្រ្តាចារ្យ ដែលជាអ្នករៀបរាងចងក្រងឡើង ។
ឯកសារជាប្រភេទ​ PDF ដែលខ្ញុំបាទបានដាក់អោយទាញយកនេះគឺសំរាប់ការអប់រំសិក្សារៀនសូត្រនិងស្រាវជ្រាវរបស់សិស្សនិស្សិត ។ 

សូមចុច DOWNLOAD ដើម្បីទាញយក
ប្រភេទឯកសារ : ភីឌីអេស (PDF)
ទំហំឯកសារ  : ១៣.៤ មេកាបៃ (MB)

ហាមបោះពុម្ពក្នុងនៃធ្វើអាជីវកម្មតាមគ្រប់មធ្យោបាយផ្សេងៗ 

Post a Comment

0 Comments