រចនាសម្ពីន្ធពីបេតុងអារម៉េ
បេតុង ជាថ្មសិប្បនិមិត្តដែលកើតឡើងដោយសារការផ្សំគ្នានៃសម្ភារះជាច្រើនដូចជា ថ្នបំបែក ខ្សាច់ ស៊ីម៉ងត៏ ទឹកនិងពេលខ្លួ៖មានទឹកថ្នាំគីមី ។ សម្ភារះទាំងនេះត្រូវបានលាយបញ្ចូលគ្នាដោយសមាមាត្រត្រឹមត្រូវ ទុកឱ្យកកក្លាយទៅជាបេតុង ។ បេតុងជាសម្ភារៈដែលធ្វើការបានល្អនឹងការសង្កត់ ។
ដើម្បីឱ្យសម្ភារៈធ្វើពីបេតុងអាចទប់នឹងការពត់បាន លុះត្រាតែវាត្រូវបានពង្រឹងដោយសរសៃដែក ពេលនោះគេឱ្យឈ្មោះវាថា បេតុងអារម៉េ ។ ដែកជាសម្ភារះដែលធ្វើការបានល្អនឹងការទាញ ។
ជាទូទៅក្នុងការគណនារចនាសម្ព័ន្ធពីបេតុងអាម៉េមួយ គីគេត្រូវអនុវត្តឡើងជាពីរជំហានធំៗ
- កំណត់នូវប្រភេទបន្ទុកផ្សេងៗដែលអនុវត្តមកលើរមនាសម្ព័ន្ធ ដោយប្រើនូវវិធីសាស្ត្រត្រឹមត្រូវក្នុងការវិភាគគ្រឿងបង្គំ។
- កំណត់នូវទំហំមុខកាត់ដែកនៃគ្រប់រចនាសម្ព័ន្ធទាំងអស់ ឱ្យមានលក្ខណៈសេដ្ឋកិច្ច ដោយពិចារណាលើសុវត្ថិភាពស្ថិរភាពការប្រើប្រាស់ និងតួនាទីរបស់គ្រឿងបង្គុំ ។
សៀវភៅទ្រឹស្តីនៃការសិក្សាគណនាគ្រឿងបង្គុំបេតុងអាម៉េនេះ ត្រូវបានរៀបចំចងក្រងឡើងដោយលោកសាស្រ្តាចារ្យ តេង ឆាយ នៃមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ។
នៅក្នុងសៀវភៅនេះគឺត្រូវបានបកប្រែជាភាសាខ្មែរចងក្រងឡើងរួមមាន ១៩ ជំពូកធំៗ
១.សេចក្តីផ្តើម(Introduction)
២.លក្ខណៈរបស់បេតុងអាម៉េ
៣.វិភាគធ្នឹមបេតុងអាម៉េរងការពត់បង្កោង(Flexural Analysis of Reinforced Concrete Beam)
៤.វិភាគធ្នឹមបេតុងអាម៉េរងការកាច់បង្កោង
៥.វិធំគណនាផ្សេងៗទៀត (Alternative Design Methods)
៦.ភាពដាបនិងស្នាមប្រេះ (Deflection of Structural Concrete Members)
៧.ប្រវែងដែកបង្កប់និងប្រវែងដែកជ្រួស
៨.កំលាំងកាត់ទទឹងនិងកំលាំងទាញអង្កត់ទ្រូង (Shear and Diagonal Tension)
៩.ការគណនាកម្រាលខណ្ឌ១ទិស (Design of One-Way Slabs)
១០.សសររង់កំលាំងចំអ័ក្ស
១១.គ្រឿងបង្គុំរងការសង្កត់និងរងការពត់
១២.សសរវែង
១៣.ជើងតាំង (Types of Footings)
១៤.ជញ្ជាំងទប់ (Retaining Wall)
១៥.ការគណនាសំរាប់កំលាំងរមួល (Design for Torsion)
១៦.ធ្នឹមជាប់ និងគ្រោង (Continuous Beams and Frames)
១៧.ការគណនាកម្រាលខណ្ឌ២ទិស (Design of Two-Way Slabs)
១៨.ការគណនាជណ្តើរ (Stairs)
១៩.សេចក្តីណែនាំអំពីបេតុងប្រេកុងត្រាំង (Introduction to Prestressed Concrete)
នៅក្នុងជំពូកនៃមេរៀននីមួយៗបានសសេរពន្យល់អំពីមូលដ្ឋានគ្រឹះនៃនៃការសិក្សាគណនាគ្រឿងបង្គុំបេតុងអាម៉េជាមួយនិងការលើកយកឧទាហរណ៍គំរូមកគណនាបង្ហាញទៅតាមលំដាប់រហូតទទួលបានលទ្ធផលនិងផ្ទៀងផ្ទាត់ ។
សៀវភៅនេះបងប្អូនទាំងអស់គ្នាអាចស្វែងរកបាននៅមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៃវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ដើម្បីគាំទ្រដល់ស្នាដៃរបស់លោកសាស្រ្តាចារ្យ ដែលជាអ្នករៀបរាងចងក្រងឡើង ។
ឯកសារជាប្រភេទ PDF ដែលខ្ញុំបាទបានដាក់អោយទាញយកនេះគឺសំរាប់ការអប់រំសិក្សារៀនសូត្រនិងស្រាវជ្រាវរបស់សិស្សនិស្សិត ។
សូមចុច DOWNLOAD ដើម្បីទាញយក
ប្រភេទឯកសារ : ភីឌីអេស (PDF)
ទំហំឯកសារ : ១៧.៨ មេកាបៃ (MB)
ហាមបោះពុម្ពក្នុងនៃធ្វើអាជីវកម្មតាមគ្រប់មធ្យោបាយផ្សេងៗ


0 Comments