សៀវភៅមូលដ្ឋានគ្រឹះនៃការសិក្សាគណនាមុខកាត់បេតុងប្រេកុងត្រាំង


បេតុងមានរេស៊ីស្តង់ខ្លាំងក្នុងការសង្កត់ ប៉ុន្តែវាមានរេស៊ីស្តង់ខ្សោយក្នុងការទាញ (ដែលនៅចន្លោះពី 8% ទៅ 12% នៃរេស៊ីស្តង់សង្កត់› ។ ដោយសាររេស៊ីស្តង់រងការទាញតូចបែបនេះ ស្នាមប្រេះដែលកើតពីការពត់នឹង កើតមាននៅដំណាក់កាលដំបូងនៃការដាក់បន្ទុក ។ ដើម្បីកាត់បន្ថយ ឬការពារមិនអោយមានស្នាមប្រេះនេះ គេត្រូវ អនុវត្តកម្លាំងធំផ្ចិត ឬចាកផ្ចិតតាមទិសបណ្តោយរបស់អង្កត់គ្រឿងបង្គុំ ។ ដូចនេះកម្លាំងនេះបានបង្កើនរេស៊ីស្តង់ ក្នុងការពត់ រេស៊ីស្តង់ក្នុងការកាត់ និងរេស៊ីស្តង់ក្នុងការរមូលរបស់មុខកាត់។ បន្ទាប់មកមុខកាត់អាចធ្វើការជា លក្ខណៈអេឡាស្ទិច ហើយមុខកាត់មានរេស៊ីស្តង់រងការសង្កត់ស្ទើរតែពេញ នៅពេលដែលបន្ទុកទាំងអស់មានអំពើ មកលើគ្រឿងបង្គុំ ។
កម្លាំងដែលគេអនុវត្តតាមទិសបណ្តោយនេះត្រូវបានគេអោយឈ្មោះថា កម្លាំងប្រកុងត្រាំង (Prestres-
Sing Force) ។ កម្លាំងប្រកុងត្រាំងជាកម្លាំងសង្កត់តាមទិសបណ្តោយរបស់អង្កត់ដែលធ្វើអោយមុខកាត់រងកុង ត្រាំងមុននឹងអង្កត់រងបន្ទុកថេរ និងបន្ទុកអថេរ ។ គេកំណត់ប្រភេទកម្លាំងប្រកុងត្រាំង និងអាំងតង់ស៊ីតេរបស់ វាដោយឈរលើប្រភេទនៃសំណង់ ប្រវែងល្វែង និងភាពរលាស់ (Slenderness) ។ 

សៀវភៅមូលដ្ឋានគ្រឹះនៃការសិក្សាគណនាមុខកាត់បេតុងប្រេកុងត្រាំងនេះ ត្រូវបានរៀបចំចងក្រងឡើងដោយលោកសាស្រ្តាចារ្យ តេង ឆាយ នៃមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ។
នៅក្នុងសៀវភៅនេះគឺត្រូវបានបកប្រែជាភាសាខ្មែរចងក្រងឡើងរួមមាន ១០ ជំពូកធំៗ
១.គោលគំនិត (Basic Concepts)
២.សម្ភារៈ និងប្រព័ន្ធកម្លាំងប្រកុងត្រាំង (Materials and Systems for Prestressing)
៣.កំហាតបង់ដោយផ្នែករបស់ប្រេកុងត្រាំង (Partial Loss of Prestress)
៤.ការគណនាមុខកាត់អង្កត់បេតុងប្រកុងត្រាំងរងការពត់ (Flexural Design of Prestressed Concrete Elements)
៥.ការគណនារេស៊ីស្តង់រងកំលាំងកាត់ និង កំលាំងរមួល (Shear and Torsion Strength Design)
៦.គ្រឿងបង្គុំបេតុងប្រេកុងត្រាំងមិនកំណត់ (Indeterminate Prestressed Concrete Structures)
៧.ភាពកោង ភាពដាប និងការគ្រប់គ្រងស្នាមប្រេះ (Camber, Deflection and Crack Control)
៨.អង្កត់រងការសង្កត់ និងរងការទាញប្រកុងត្រាំង (Prestressed Compression and Tension Members)
៩.ប្រព័ន្ធកម្រាលខណ្ឌលបេតុងប្រកុងត្រាំងពីរទិស (Two-Way Prestressed Concrete Floor Systems)
១០.តំណរសម្រាប់បេតុងប្រេកុងត្រាំង (Connections for Prestressed Concrete Elements)
១១.អាងស្តុករាងមូលនិងដំបូលកោងបេតុងប្រេកុងត្រាំង​(Prestressed Concrete Circular Storage Tanks and Shell Roofs)
១២.ការសិក្សាគណនាស្ពានបេតុងស្តង់ដារ AASTHO និង LRFD ​(LRFD and Standard AASTHO Design of Concrete Bridges)
នៅក្នុងជំពូកនៃមេរៀននីមួយៗបានសសេរពន្យល់អំពីមូលដ្ឋានគ្រឹះនៃការសិក្សាគណនាមុខកាត់បេតុងប្រេកុងត្រាំងជាមួយនិងការលើកយកឧទាហរណ៍គំរូមកគណនាបង្ហាញទៅតាមលំដាប់រហូតទទួលបានលទ្ធផលនិងផ្ទៀងផ្ទាត់ ។

សៀវភៅនេះបងប្អូនទាំងអស់គ្នាអាចស្វែងរកបាននៅមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិលនៃវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា ដើម្បីគាំទ្រដល់ស្នាដៃរបស់លោកសាស្រ្តាចារ្យ ដែលជាអ្នករៀបរាងចងក្រងឡើង ។
ឯកសារជាប្រភេទ​ PDF ដែលខ្ញុំបាទបានដាក់អោយទាញយកនេះគឺសំរាប់ការអប់រំសិក្សារៀនសូត្រនិងស្រាវជ្រាវរបស់សិស្សនិស្សិត ។ 

សូមចុច DOWNLOAD ដើម្បីទាញយក
ប្រភេទឯកសារ : ភីឌីអេស (PDF)
ទំហំឯកសារ  : ៥២.២ មេកាបៃ (MB)

ហាមបោះពុម្ពក្នុងនៃធ្វើអាជីវកម្មតាមគ្រប់មធ្យោបាយផ្សេងៗ 

Post a Comment

0 Comments